កូន​ចៅ​អ្នក​សច្ចំមក​ពី​ឋាន​ត្រ័យត្រិង្ស មក​ជាប់​គុក​នៅ​ស្រុក​ខ្មែរ

កុំថា​ឡើយ​កូន​ចៅ​អ្នក​សច្ចំមក​ពី​ឋាន​ត្រ័យត្រិង្ស សូម្បី​កូន​ព្រះឥន្ទ្រ ព្រះ​សិអារ្យ​មេត្រី​មក​ចាប់​កំណើត​ក៏​ជាប់​គុកដែរ​ឱ្យ​តែ​ល្មើស​ច្បាប់!!!

ព័ត៌មាន​បន្ថែម៖ ដើមអម្ពិល

បានផ្សាយ​ក្នុង ព័ត៌មាន | មតិ 6

កម្រង​លំហាត់​ពហុធា​សម្រាប់​សិស្ស​ពូកែ

បានផ្សាយ​ក្នុង គណិតវិទ្យា​ | បញ្ចេញមតិ

Only Lyon

បានផ្សាយ​ក្នុង រឿងរ៉ាវ​ផ្ទាល់​ខ្លួន | បញ្ចេញមតិ

សម្រាប់​អ្នក​ខ្លះ ភាព​ចោល​ម្សៀត​ជា​ភាព​ហ៊ឺហា​មួយ​បែប

ពាក្យ​ថា​ចោល​ម្សៀត មាន​ន័យ​ថា អត់​បាន​ការ​។ ម្សៀត មាន​ន័យ​ថា​ ប្រយោជន៍ សេចក្ដី​កើត​ការ។ មាន​ម្សៀត មាន​ន័យ​ថា មាន​ប្រយោជន៍។ ចោលម្សៀត មាន​ន័យ​ថា មិន​បានការ។

ក្នុង​អត្ថបទ​នេះ​ខ្ញុំ​ប្រើ​ពាក្យ​ចោល​ម្សៀត​សំដៅ​យក​ន័យ​ទូលាយ​ជាងនេះ​បន្តិច ដូចជា​មានន័យ​ថា​ល្ងង់ខ្លៅ, ធ្វើ​អ្វីមិន​កើត មិន​បានការ អន់​ចរឹត។ តើ​មនុស្ស​មួយក្រុម​ដែល​ខ្ញុំ​និយាយ​សំដៅ​ទៅ​ដល់​នោះ​គេ​ប្រើ​ភាព​ចោល​ម្សៀត​របស់​គេ​ដើម្បី​សំដែង​ភាព​ហ៊ឺហា​យ៉ាងម៉េច?

១) អ្នក​ខ្លះ​បាន​ទៅ​ស្រុកក្រៅ​មួយ​ខែ​ពីរខែ​ ធ្វើ​ឯង​ភ្លេច​ខ្មែរ​ និយាយ​ខ្មែរ​រដឺន។ ធ្វើ​បែប​នេះ​ដើម្បី​អ្វី? គឺ​ដើម្បី​ឱ្យ​គេ​សរសើរ​ថា​ខ្លួន​គ្រាន់​បើ ឡូយ បាន​ទៅ​បរទេស។

២) ខ្លះ​ទៀតធ្វើ​ជា​មិន​ស្គាល់ គោក្របី ត្រកួន ស្រូវ ។ល។ ដើម្បី​ឱ្យ​គេ​សរសើរ​ថា​ខ្លួន​អ្នក​មាន ជើង​មិន​ដែល​ជាន់​ដី មិនដែល​ស្គាល់​អ្វី​ទេ ល្ងង់​នៅ​តែ​ផ្ទះ។

៣) ខ្លះ​ធ្វើ​ល្ងង់​មិន​ចេះ​ដាំ​បាយ មិន​ចេះ​បោស​ផ្ទះ ធ្វើ​ការធ្ងន់​បន្តិចបន្តួចមិន​កើត។ល។ ដើម្បី​អួតថា​ខ្លួន​កូន​អ្នក​មាន កូនអ្នក​ស្រណុក មិនដែល​ធ្វើ​អ្វី ដេក​ចាំ​តែម៉ែ​បម្រើ។

បានផ្សាយ​ក្នុង ទស្សនៈ | មតិ 40

សហរដ្ឋ​អាមេរិច៖ ប្រទេស​ឧស្សាហកម្ម​ជឿន​លឿន តែ​ប្រើ​ប្រព័ន្ធ​ខ្នាត​រង្វាស់​ដែល​ហួសស​ម័យ

នរណា​ក៏ស្គាល់​អាមេរិច ថា​អាមេរិច​ខ្លាំង​ជឿន​លឿន ទំនើប​គ្រប់​វិស័យ។ តែ​ប្រទេស​អាមេរិច​ជឿន​លឿន​យ៉ាង​នេះ​ក្ដី ក៏​ប្រទេស​នេះ​នៅ​តែប្រើ​ប្រព័ន្ធ​ខ្នាត​រង្វាស់​ដែល​ហួស​សម័យ ដែល​ហៅ​ថា​ខ្នាតបុរាណ​អាមេរិច (US Customary Unit) ដែល​ស្រដៀងគ្នា​នឹង​ខ្នាតចក្រភព​អង់គ្លេស (British Imperial Units) ​៖

- ប្រវែង៖ inch, foot, mile, …
- ទំងន់៖ pound(lb)
- មាឌ​វត្ថុរាវ៖ fluide ounce (FL); U.S. pint; U.S quart, U.S gallon

ប្រព័ន្ធខ្នាត​រង្វាស់​រង្វាល់​អន្តរជាតិ​គេ​ប្រើ
-ប្រវែង៖ mm, m, cm, km,…
-ទំងន់៖ kg, g, mg,…
- មាឌ៖ l, ml, cc, …

អាមេរិច​បាន​បោះពុម្ព​សៀវភៅ​សិក្សា​ជា​ច្រើន​បំផុត ហើយ​ប្រើ​ខ្នាត​រង្វាស់​រង្វាល់​បែប​នេះ សិស្ស​ខ្មែរ​អាន​ទៅ​ វង្វេង​ដូច​អាចម៍​ចូល​ឈ្នាង​តែម្ដង។

បានផ្សាយ​ក្នុង វប្បធម៌​ទូទៅ | មតិ 17